អំពីពួកយើង

តើពួកយើងជានរណា
អំពីពួកយើង

ធនាគារឯកទេសម៉ារីថាមភីអិលស៊ី (“អឹមអេសបី”) បានចុះបញ្ជីនៅឆ្នាំ ២០១៨ ជាមួយធនាគារជាតិនៃកម្ពុជាជាក្រុមហ៊ុនសាធារណៈលីមីតធីត។


ក្នុងនាមជាធនាគារឯកទេសមួយនៅក្នុងប្រទេសកម្ពុជា អឹមអេសបី ត្រូវបានវិនិយោគក្នុងការផ្តល់ជូនសេវាកម្មឥណទានហិរញ្ញវត្ថុក្នុងអត្រាការប្រាក់សមរម្យជាមួយនឹងលក្ខខណ្ឌងាយៗធានាឱ្យចក្ខុវិស័យរបស់យើងក្នុងការគាំទ្រដល់បុគ្គលនិងគ្រួសារក្នុងស្រុកឱ្យរីកចម្រើនដោយឈានដល់ក្តីសុបិន្តរបស់ពួកគេតាមរយៈសេវាកម្មហិរញ្ញវត្ថុរបស់យើង។


ដើម្បីធានាបាននូវជោគជ័យរបស់យើង អឹមអេសបី បានជ្រើសរើសបុគ្គលិកដែលមានសមត្ថភាពខ្ពស់ជាមួយនឹងបទពិសោធន៍ជាច្រើនឆ្នាំទាំងក្នុងនិងក្រៅប្រទេសក្នុងវិស័យធនាគារដើម្បីផ្តល់ជូនអតិថិជននូវបទពិសោធន៍ធនាគារផ្ទាល់ខ្លួនដ៏ល្អបំផុតដែលពួកគេអាចរកបានខណៈទទួលបានការស្វាគមន៍គ្រប់ពេលវេលា។

 

ធនាគារមានការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍប្រទេសកម្ពុជាហើយជំហររបស់យើងនៅក្នុងវិស័យសេវាកម្មហិរញ្ញវត្ថុគឺដើម្បីធានាថាប្រទេសកម្ពុជានឹងឈានដល់គោលដៅរបស់ខ្លួនដែលមានប្រាក់ចំណូលកម្រិតមធ្យមនៅឆ្នាំ២០៣០ និងមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ ២០៥០ ។