ការងារ
ធនាគារឯកទេសម៉ារីថាម ម.ក គឺជាគ្រឺៈស្ថានធនាគារឌីជីថលឯកជនមួយ ដែលផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុយ៉ាងសម្បួរបែប ទៅតាមតម្រូវការរបស់អតិថិជន។ ធនាគារបានផ្តោតសំខាន់ជាពិសេសក្នុងការជួយសហគ្រាសធុនតូចនិងមធ្យមដែលទើបនិងចាប់ផ្តើមអាជីវកម្ម សហគ្រាសដែលរីកចំរើន និងសហគ្រាសដែលចង់ពង្រើកអាជីវកម្មរបស់ខ្លួនបន្ថែមទៀត។ ធនាគារឯកទេសម៉ារីថាមគឺជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនម៉ារីថាមឌីវីឡបមិនគ្រុបដែលជាក្រុមហ៊ុនអភិវឌ្ឍដ៏ល្បីល្បាញនៅក្នុងប្រទេសកម្ពុជាមួយ។ ធនាគារបានទទួលអាជ្ញាប័ណ្ណពេញលេញពីធនាគារជាតិនៃកម្ពុជាក្នុងនាមជាធនាគារឯកទេសនៅថ្ងៃទី ១៩ ខែមីនាឆ្នាំ ២០១៩ ។ ដើម្បីឆ្លើយតបទៅនិងវឌ្ឍនភាពរបស់ខ្លួន ធនគារកំពុងស្វែងរកបេក្ខជនសក្តានុពល និងសមត្ថភាពដើម្បីចូលរួមជាមួយគ្នាសម្រាប់មុខដំណែង៖
មុខដំណែង: មន្ត្រីហិរញ្ញវត្ថុជាន់ខ្ពស់ (០១ មុខដំណែង)
បេក្ខជនដែលមានចំណាប់អារម្មណ៍និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សូមផ្ញើប្រវត្តិរូបសង្ខេប មកកាន់ការិយាល័យកណ្តាលរបស់យើងនៅ មហាវិថីសម្តេចតេជោ ហ៊ុន សែន (៦០ ម៉ែត្រ) , ភូមិព្រែកតាគង់, សង្កាត់ចាក់អង្រែលើ, ខណ្ឌមានជ័យ, រាជធានីភ្នំពេញឬផ្ញើប្រវត្តិរូបសង្ខេប របស់អ្នកទៅ jobs@maritimebank.com.kh អោយបានមុនពេលកំណត់ ។ សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងមកកាន់យើងខ្ញុំ ០២៣ ២២២ ១៦៩ / ០៦៩ ៧៧៧ ២៦៩ ។